បេឡា
បេឡាបេឡា
បេឡា
តួនាទីនិងភារកិច្ចបេឡាធិការ
- ទទួល-បញ្ជូនសាច់ប្រាក់ពីផ្នែកគ្រប់គ្រងសាច់ប្រាក់ ដើម្បីប្រតិបត្តិការក្នុងថ្ងៃ ដោយធ្វើការ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខា ប្រគល់-ទទួល ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។
- ធ្វើប្រតិបត្តិការ ទទួលប្រាក់បង់រំលោះពីអតិថិជន ដោយសរសេរប័ណ្ណទទួលប្រាក់ត្រឹមត្រូវ
- រាល់ការធ្វើប្រតិបត្តិការទទួលប្រាក់ត្រូវធ្វើការពិនិត្យក្រដាសប្រាក់ឲ្យបានត្រឹមត្រូវ ជៀសវាង ដាច់ខាតនូវការធ្វើប្រតិបត្តិការប្រាក់ក្លែងក្លាយ ឬសាច់ប្រាក់ដែលមានបញ្ហានិងមិនអាចធ្វើចរាចរលើទី ផ្សារបាន។
- ធ្វើការកត់ត្រាបញ្ចូលទិន្នន័យក្នុងកម្មវិធីប្រព័ន្ធ នូវប្រតិបត្តិការ ទាក់ទងនឹងសាច់ប្រាក់អោយ បានត្រឹមត្រូវនិងទាន់ពេលវេលា។
- ធ្វើទំនាក់ទំនងល្អជាមួយអតិថិជនដែលមកបង់ប្រាក់
- ថែរក្សាទុកដាក់សាច់ប្រាក់ ប្រតិបត្តិការនិងលិខិតស្នាមទាំងឡាយ ឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេសនិងសេចក្តីណែនាំ។
- បិទបញ្ជីប្រចាំថ្ងៃ ដោយធ្វើការពិនិត្យសាច់ប្រាក់ជាក់ស្តែង ប្រៀបធៀបនឹងទឹកប្រាក់ដែលមាន ក្នុងបញ្ជីរៀងរាល់ចុងថ្ងៃធ្វើការនីមួយៗ ក្នុងករណីមានការលើស-ខ្វះសាច់ប្រាក់ ត្រូវរាយការណ៍ជូន អ្នកគ្រប់គ្រងជាបន្ទាន់ ដើម្បីដោះស្រាយឲ្យបានទាន់ពេល។
- ធ្វើការងារផ្សេងៗទៀតតាមការចាំបាច់ និងចាត់តាំងដោយគណគ្រប់គ្រង
តំរូវការសំរាប់តួនាទី បេឡាធិការ
- បរិញ្ញាបត្រផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ ឬផ្នែកប្រហាក់ប្រហែល
- មានបទពិសោធន៍ផ្នែកបេឡាយ៉ាងតិចមួយឆ្នាំ
- មានអត្តចរិកល្អ ស្មោះត្រង់ ហ្មតចត់
- ប្រើប្រាស់កម្មវិធី Micrsoft Office បានល្អ
- អាចធ្វើការទំនាក់ទំនងជាភាសាអង់គ្លេស ឬចិន
សារអេឡិចត្រូនិចសំរាប់ការដាក់ពាក្យ info@accentcambodia.com
កាលបរិច្ឆេទឈប់ទទួលពាក្យ ១៤ កញ្ញា ២០១៩